បាត់ខ្លួន (Missing: The Late Night Rice Noodles) — ចេញជា Official Demo
ហ្គេមខ្មែរប្រភេទសាច់រឿងគួរឱ្យខ្លាចនិងផ្លូវចិត្ត នឹងចេញ Demo ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ២០២៦ — អញ្ជើញគាំទ្រហ្គេមខ្មែរ!
បាត់ខ្លួន
ទ្រែលឡើងជា Official Demo Release Trailer — ហ្គេមខ្មែរប្រភេទសាច់រឿងគួរឱ្យខ្លាចនិងផ្លូវចិត្ត
📅 កក់ថ្ងៃទុកផង
Demo ចេញផ្សាយ៖ ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ ម៉ោង ១២:០០ អាធ្រាត្រ
សាច់រឿង
នីតាបុប្ផាជនបទ សម្រេចចិត្តឡើងទៅភ្នំពេញមួយរយៈ ដើម្បីជួយលក់នំបញ្ចុកពេលរាត្រី ជួសម្តាយមីងដែលជាប់ធុរៈ គ្រាន់បានប្រាក់កម្រៃមកដោះស្រាយជីវភាពមួយរយៈ។
ចាប់តាំងពីថ្ងៃទីមួយដែលនាងឈានជើងជាន់ដីរាជធានី ហេតុភេទចម្លែកច្រើនជំពូកចាប់ផ្តើមចូលមកញក់ញីវីសន្ធប់មាណវី អង្រួនភូមិ "មួយ" ឲ្យចលាចល ទីដែលនាងលក់នំបញ្ចុកពេលរាត្រី គ្រាន់នឹងចម្អែតក្រពះរត្តិចរ។
ចាស់ៗច្រើនពោលថា:
"គេនៅកន្លែងងងឹត យើងនៅកន្លែងភ្លឺ..."
🎬 ក្រុមការងារ
ផលិត និង អភិវឌ្ឍន៍ — RENECYBORG សាច់រឿង — RENECYBORG អភិវឌ្ឍន៍សាច់រឿង និង ស្គ្រីប — Kolboth J. KUOY រចនាសម្លេង Trailer — ALEAD រចនាសម្លេងបន្ថែម — CHNH
សិល្បករផ្តល់សម្លេង
- នីតា — ជុំ ណារី
- ពញ្ញា — Kolboth J. KUOY
- កន្និកា — ស្រី សូនី
- ជីដូន, ពូ សំណាង, នគរបាល, វត្តី, អ្នកនិយាយពត៌មាន, ហេង និង ម៉េងអូន — Cambodia VoiceMedia
សូមអរគុណដល់
NaPhin - ណាភីន · ALEAD · CHNH · Kolboth J.KUOY
ⓒ រក្សាសិទ្ធិដោយ RENECYBORG
🇰🇭 សូមគាំទ្រហ្គេមខ្មែរ
ប្រសិនបើអ្នកចូលចិត្តរឿងខ្មែរ និង ចង់គាំទ្រក្រុមអភិវឌ្ឍន៍ក្នុងស្រុក សូមកត់ត្រាកាលបរិច្ឆេទ ថ្ងៃទី១២ ខែកក្កដា ២០២៦ ហើយទៅសាកល្បង Demo នេះ។ រាល់ការទាញយក និង ចែករំលែក គឺជាការគាំទ្រយ៉ាងធំធេងសម្រាប់ក្រុមហ្គេមខ្មែរ។
