Gavin Blog
← អត្ថបទទាំងអស់
1 នាទីអាន

ភ្ជាប់ Claude CLI ទៅ AI Provider ផ្សេងនៅលើ Windows

វិធីផ្លាស់ប្ដូរ AI provider លើ Claude CLI សម្រាប់ Windows ដោយគ្រាន់តែកែរសម្រួល settings.json តិចតួច។

បើចង់ឱ្យ Claude CLI ដើរលើ AI provider ផ្សេង (ដូចជា OpenRouter, LiteLLM ឬ custom endpoint ផ្សេងទៀត) អ្នកគ្រាន់តែធ្វើការកែប្រែក្នុង settings.json បន្តិចជាការស្រេច។


១. បើក PowerShell

បើក PowerShell លើ Windows របស់អ្នក។

២. បើកឯកសារ settings.json

រត់ command ខាងក្រោមដើម្បីបើកឯកសារ config ជាមួយ Notepad៖

notepad "$env:USERPROFILE\.claude\settings.json"

(បើ Notepad សួរថាតើចង់បង្កើតឯកសារថ្មីដែរឬទេ ចុច Yes)

៣. បញ្ចូល Config

Paste JSON ខាងក្រោមចូល រួចដូរតម្លៃទាំង ៣ តាម provider របស់អ្នក៖

{
  "env": {
    "ANTHROPIC_BASE_URL": "[https://your-provider.example.com](https://your-provider.example.com)",
    "ANTHROPIC_AUTH_TOKEN": "your-api-key-here",
    "ANTHROPIC_MODEL": "the-model-name"
  }
}
  • ANTHROPIC_BASE_URL: API URL របស់ provider
  • ANTHROPIC_AUTH_TOKEN: API Key របស់អ្នក
  • ANTHROPIC_MODEL: ឈ្មោះ Model ដែលត្រូវប្រើ

៤. Save ឯកសារ

ចុច Ctrl + S ដើម្បី Save។

ចំណាំ៖ ប្រាកដថាឈ្មោះឯកសារនៅតែជា settings.json (ប្រយ័ត្នវាជាប់ extension .txt)។

៥. Restart Claude CLI

បិទ Terminal/PowerShell ចាស់ រួចបើកសារថ្មីជាការស្រេច!